ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យដោយផ្ទាល់នៅលក្ខណៈបច្ចេកទេសសាងសង់ផ្លូវ និងដោះស្រាយផលប៉ះពាល់ជូនចំពោះប្រជាពលរដ្ឋ ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់

ខេត្តកណ្ដាល ៖ នារសៀលថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋ
ស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងលោកអភិបាលស្រុកពញាឮ ព្រមទាំងមេឃុំឈ្វាំង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេស និងដោះស្រាយផលប៉ះពាល់ដល់ការធ្វើដំណើរបស់ប្រជាពលរដ្ឋលើខ្សែផ្លូវបេតុង ១ខ្សែប្រវែង ១ ០០០ម៉ែត្រ ទទឹងប្រវែង ៦ម៉ែត្រ តភ្ជាប់ពីភូមិភូមិពង្រ ទៅកាន់ភូមិស្រែអំពិល មានទីតាំងស្ថិតក្នុងឃុំឈ្វាំង ស្រុកពញាឮ ខេត្តកណ្តាល ស្ថាបនាដោយកងវិស្វកម្មនៃក្រសួងការពាជាតិ។ ខ្សែផ្លូវមួយខ្សែនេះស្ថាបនាសម្រេចបានវឌ្ឍនភាព ប្រមាណ៩០% ដោយការងារស្ថាបនាតួថ្នល់សម្រេចបាន ១០០%។ដោយឡែកការងារស្ថាបនា
ចញ្ចើមផ្លូវមានការយឺតយ៉ាវ និងមានភ្លៀងធ្លាក់ជោកជាំខ្លាំងជាប់គ្នាផងនោះ ធ្វើឱ្យខ្សែផ្លូវខាងលើនេះរងផលប៉ះពាល់ និងបានធ្វើឱ្យការរំខានចំពោះការធ្វើចរាចរណ៍របស់ប្រជាពលរដ្ឋ។







នាឱកាសនៃការអញ្ជើញចុះពិនិត្យដោយផ្ទាល់ឯកឧត្ដមរដ្ឋមន្រ្ដី បានណែ
នាំឱ្យក្រុមការងាររបស់កងវិស្វកម្មឱ្យពន្លឿនការឈូសឆាយកៀរសម្អាត
ដីលើតួរផ្លូវខាងលើផ្លូវឱ្យបានល្អឡើងវិញក្នុងថ្ងៃនេះ ដើម្បីជួយសម្រួលដល់ការធ្វើដំណើរ និងការប្រកបរបររបស់ប្រជាពលរដ្ឋទៅជាធម្មតាឡេីងវិញ។ គិតត្រឹមល្ងាចថ្ងៃទី២០ ខែកញ្ញានេះ ក្រុមការងារក្រសួងអភិវឌ្ឍន៍ ក្រោមការបញ្ជាផ្ទាល់ពីឯកឧត្តមរដ្ឋមន្ត្រី សហការជាមួយអាជ្ញាធរមូលដ្ឋាន
និងការចូលរួមពីសំណាក់ប្រជាពលរដ្ឋបានដោះស្រាយបញ្ហានេះបានដោយរលូននិងចប់ជាស្ថាពរ។







សូមគូសបញ្ជាក់ជូនផងដែរថា ក្រសួងនឹងចាត់វិធានការតឹងរឹងចំពោះការអនុវត្តនូវបទដ្ឋានបច្ចេកទេសសាងសង់ផ្លូវ ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើងជាថ្មីម្តងទៀតនៅពេលក្រោយ៕
