ខេត្តកំពង់ឆ្នាំង ៖ លោក យ៉ុង វណ្ណា អភិបាលរងស្រុករលាប្អៀរ បានផ្តាំផ្ញើទៅដល់ម្ចាស់លទ្ធកម្មឃុំទាំងអស់ បន្ទាប់ពីធ្វើការដេញថ្លៃរួច ក្រុមហ៊ុនដែលឈ្នះក្នុងដេញថ្លៃគម្រោងមូនិធិអភិវឌ្ឍឃុំ-សង្កាត់ ត្រូវសហការគ្នា មកចុះកិច្ចសន្យាតាមការកំណត់អោយបានទាន់ពេលវេលា ។ ការចុះកិច្ចសន្យាគឺមានការអនុម័តលើរបាយការណ៍ដេញថ្លៃ និងផ្ទៀងផ្ទាត់លក្ខខណ្ឌបច្ចេកទេស និងថវិកាត្រឹមត្រូវតាម សៀវភៅភីម សៀវភៅណែនាំស្តីពី ការអនុវត្តគម្រោងមូនិធិឃុំសង្កាត់ ដើម្បីឱ្យកិច្ចសន្យាគម្រោងផ្លូវនេះមានសុពលភាព និងដំណើរការទៅដោយរលូន ស្របតាមនីតិវិធី ។ លើកឡើងដូចនេះនៅថ្ងៃទី១៨ ខែឩសភា ឆ្នាំ២០២៦ ក្នុងពិធីបើក និងវាយតម្លៃសំណើដេញថ្លៃគម្រោងមូនិធិអភិវឌ្ឍឃុំ-សង្កាត់ឆ្នាំ២០២៦ ចំនួន២ឃុំ ក្នុងស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង…
Category: ព័ត៌មានជាតិ
មន្ត្រី៥រូបថ្មី! ត្រូវប្រកាសចូលកាន់មុខតំណែងជានាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងការិយាល័យជំនាញក្រោមចំណុះមន្ទីរ
ខេត្តកំពង់ឆ្នាំង ៖ មន្ទីរកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទខេត្តកំពង់ឆ្នាំង បានរៀបចំពីធីប្រកាសចូលកាន់មុខតំណែងនាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង និងការិយាល័យជំនាញក្រោមចំណុះមន្ទីរ ចំនួន៥ រូប ។ ក្នុងនោះទី១ / អបអរសាទរដល់លោកតាត សីហាក់ ត្រូវបានតែងតាំងជានាយខណ្ឌរដ្ឋបាលជលផល ជំនួសលោក លី ឡា ចូមនិវត្តន៍ ។ ទី២/ លោកឃី ងី ត្រូវបានតែងតាំងជានាយផ្នែករដ្ឋបាលជលផលសង្កាត់ផ្សារឆ្នាំង។ ទី៣/ លោកអ៊ុង សុម៉ាលី ត្រូវបានតែងតាំងជាប្រធានការិយាល័យនីតិកម្ម។ ទី៤/ លោកហួត ធារី…
មន្ត្រីឧទ្យានុរក្សដែនជម្រកសត្វព្រៃឡង់ ស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដឹកឈើអារចេញពីខេត្តព្រះវិហារ
(ព្រះវិហារ)៖ កម្លាំងមន្ត្រីឧទ្យានុរក្សនៃដែនជម្រកសត្វព្រៃឡង់ បានធ្វើការស្ទាក់ចាប់រថយន្តសាំយ៉ុងមួយគ្រឿង ដែលផ្ទុកឈើអារពេញ បន្ទាប់ពីរថយន្តនេះបានធ្វើសកម្មភាពដឹកជញ្ជូនចេញពីភូមិសាស្ត្រខេត្តព្រះវិហារ ក្នុងគោលដៅឆ្ពោះទៅកាន់ខេត្តកំពង់ធំ។ ប្រតិបត្តិការបង្ក្រាបបទល្មើសព្រៃឈើនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ ត្រង់ចំណុចឃុំរមទម ស្រុករវៀង ខេត្តព្រះវិហារ។ ការស្ទាក់ចាប់នេះ បានកើតឡើងស្របពេលដែលសាធារណជន កំពុងមានការចាប់អារម្មណ៍ខ្លាំងលើករណីកាប់បំផ្លាញព្រៃឈើក្នុងសហគមន៍ព្រៃរកា ក្នុងស្រុកជាំក្សាន្ត ខេត្តព្រះវិហារ ដែលមានឈើធំៗជាច្រើនដើមត្រូវបានជនខិលខូចលួចកាប់រំលំជាបន្តបន្ទាប់។ ជុំវិញបញ្ហានេះ ប្រជាសហគមន៍បានសម្តែងក្តីព្រួយបារម្ភយ៉ាងខ្លាំងចំពោះការបាត់បង់ធនធានធម្មជាតិដែលនៅសេសសល់។ ឆ្លើយតបនឹងក្តីបារម្ភនេះ មន្ត្រីឧទ្យានុរក្សកំពុងបង្កើនសកម្មភាពយ៉ាងសស្រាក់សស្រាំ ដើម្បីទប់ស្កាត់ និងបង្ក្រាបបទល្មើសព្រៃឈើក្នុងតំបន់ទទួលខុសត្រូវរបស់ខ្លួន។ ទន្ទឹមនឹងនេះ ក៏មានការលើកឡើងពីមជ្ឈដ្ឋាននានាថា ទោះបីជាកម្លាំងមន្ត្រីឧទ្យានុរក្សមានចំនួនតិច បើធៀបនឹងផ្ទៃដីព្រៃដ៏ធំល្វឹងល្វើយយ៉ាងណាក្តី ប៉ុន្តែប្រសិនបើមានឆន្ទៈមោះមុតក្នុងការបង្ក្រាប…
ជនភាសឹកមួយគ្រួសាររស់ក្នុងភូមិបាញ់ឆ្គោល ទទួលបានផ្ទះមួយខ្នង ស្បៀងអាហារ ថវិកា និងសម្ភារៈប្រើប្រាស់ជាច្រើនពីរសប្បុរសជន
ខេត្តកំពង់ឆ្នាំង ឯកឧត្តម កែវ វ៉ាន់ដេត មេបញ្ជាការមូលដ្ឋានទ័ពអាកាសកំពង់ឆ្នាំង និងជាអនុប្រធានទី ២ក្រុមការងារថ្លាក់កណ្ដាល ចុះមូលដ្ឋានឃុំ ជ្រៃបាក់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាងអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី អេន មករា នាយកសាលាពលទាហាន ភូមិភាគពិសេស និងលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ រួមនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៥…
ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រួសារដែលមានជីវភាពលំបាកជាង១០០គ្រួសារ នៅឃុំផ្លូវទូកទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៥គ្រួសារ និងគ្រួសារដែលមានជីវភាពលំបាកចំនួន៧២គ្រួសារ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។ ពិធីចែកអំណោយនេះនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមធិបតីភាព ឯកឩត្តមបណ្ឌិត សភា ចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល អមដំណើរឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោកជំទាវ កែ ចន្ទមុនី អ្នកតំណាងរាស្ត្រឯកឩត្តម ស៊ីវ រុន…
ក្រោយពីណែនាំជាច្រើនលើក អាជ្ញាធរក្រុងកំពង់ឆ្នាំង ចាត់វិធានការក្តៅជាថ្មី ទៅលើអាជីវករដែលលក់ដូររំលោភ ចំណីផ្លូវ
ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរ បានចុះណែនាំនិងចាត់វិធានការក្តៅជាថ្មី ចំពោះអាជីវករដែលលក់ដូរ អាណាធិប្បតេយ្យនៅលើ ផ្លូវសាធារណៈរបស់រដ្ឋ ក្រោយពីបានធ្វើការណែនាំជាច្រើនលើក ច្រើនសា ។ កិច្ចការងារនេះនៅព្រឹកថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ដឹកនាំកម្លាំងដោយលោក ទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង សហការជាមួយកម្លាំងស្នងការខេត្ត ចុះអនុវត្តនៅក្នុងផ្សារលើ ចំណុចផ្លូវបំបែកក្រោយផ្សារលើភូមិត្រពាំងបី និងចំណុចលក់ដូរនៅមុខផ្សារឆ្នាំង ស្ថិតក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ។ លោកទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំងបញ្ជាក់ថា កិច្ចការងារនេះមិនមែនជាលើកទីមួយនោះទេ កន្លងមកអាជ្ញាធរក្រុងបានហាមឃាត់…
អាជ្ញាធរខេត្តកំពង់ឆ្នាំង អំពាវនាវប្រជាពលរដ្ឋ និងអាជីវករនៅផ្សារឆ្នាំងឱ្យមានការប្រុងប្រយ័ត្នខ្ពស់ ចំពោះស្ថានភាពអគារសំណង់ចាស់ៗដែលទ្រុឌទ្រោមខ្លាំង
ខេត្តកំពង់ឆ្នាំង ៖ នៅរសៀលថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ លោកសាន់ យូ អភិបាលរងខេត្តកំពង់ឆ្នាំង បានដឹកនាំក្រុមការងារចម្រុះ ចុះពិនិត្យនៅទីតាំងផ្សារឆ្នាំង ស្ថិតនៅក្នុងសង្កាត់ផ្សារឆ្នាំង ក្រុង/ខេត្តកំពង់ឆ្នាំង ក្រោយពី ទទួលព័ត៌មានថាឈើត សំយ៉ាបដំបូលផ្សារឆ្នាំងពុកផុយ ធ្វើឲ្យប្រជាពលរដ្ឋ មានការព្រួយបារម្ភពីសុវត្ថិភាព ។ ក្រោយពីក្រុមការងារចុះពិនិត្យជាបឋមសង្កេតឃើញថា សំណង់អាគារផ្សារផ្នែកខាងលើមានភាពពុកផុយ របកចេញសាច់ដែកដោយអន្លើ និងឈើតសំយ៉ាបផ្នែកខាងក្រោយ និងជុំវិញជំហៀងផ្សារមានឈើនិងស័ង្កសីចាស់ពុកផុសដូចគ្នា ជាពិសេសខ្សែភ្លើងមានភាពរញ៉េរញ៉ៃ ។ គួររំលឹកថានៅឆ្នាំ២០១៩ យោងតាមរបាយការណ៍កន្លងមក ក្រសួងរៀបចំដែនដី…
អាជ្ញាធរស្រុករលាប្អៀរ មិនអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តដឹកទឹកដើម្បីបាញ់កម្សាន្តនោះទេ
ខេត្តកំពង់ឆ្នាំង ៖ លោក សេង វិចិត្រ អភិបាលស្រុករលាប្អៀរបញ្ជាក់ថា សម្រាប់ឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៦ ខាងមុខនេះ អាជ្ញាធរពិតជាមិនអនុញ្ញាតឱ្យមានការប្រើប្រាស់រថយន្តដឹកទឹកដើម្បីបាញ់កម្សាន្តនោះទេ ជាពិសេសហាមមិនអោយមានការលេង ប៉ាតម្សៅផងដែរ។ យោងតាមការណែនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា រថយន្តទឹកគួរតែរក្សាទុកសម្រាប់តែការពន្លត់អគ្គិភ័យ និងការសង្គ្រោះបន្ទាន់ប៉ុណ្ណោះ។ លើកឡើងដូចនេះនៅរសៀលថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២៦ នៅសាលាស្រុករលាប្អៀរ ក្នុងពិធីសូត្រមន្តចម្រើនព្រះបរិត្ត ដើម្បីលើករាសី និងប្រសិទ្ធពរជ័យ សិរីសួស្ដី ក្នុងឱកាសអបអរសាទរបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នដែលនឹងឈានចូលមកដល់នាពេលឆាប់ៗខាងមុខនេះ។…
