ក្រុមការងារយុវជនស្រឡាញ់សន្តិភាពខេត្តកំពង់ឆ្នាំង បានចេញបេសកកម្មមនុស្សធម៌ ចំនួន២ថ្ងៃ ដោយជោគជ័យនៅខេត្តព្រះវិហារ និងសៀមរាប   ក្រុមការងារយុវជនស្រឡាញ់សន្តិភាព បានបញ្ចប់បេសកកម្មមនុស្សធម៌ រយៈពេល ២ថ្ងៃ ដោយជោគជ័យ និងប្រកបដោយបរិយាកាសស្និទ្ធស្នាលជាទីបំផុត ក្នុងការនាំយកគ្រឿងឧបភោគបរិភោគ និងអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវរួមនិងក្រុមការងារទៅចែកជូនប្រជាពលរដ្ឋ និងកងទ័ពដោយផ្ទាល់ដៃនៅសមរភូមិជួរមុខ។ ​បេសកកម្មនេះបានផ្តោតលើគោលដៅសំខាន់ៗពីរការលើកទឹកចិត្តដល់វីរកងទ័ពជួរមុខនៅគោលដៅ (ខេត្តព្រះវិហារ)៖ ឧបត្ថម្ភសម្ភារ និងគ្រឿងឧបភោគបរិភោគ ជូនដល់កងទ័ពដែលកំពុងឈរជើងការពារបូរណភាពទឹកដីយ៉ាងក្លាហាន ដើម្បីសម្តែងនូវការដឹងគុណ និងលើកកម្ពស់ស្មារតីការលះបង់ឈាមស្រស់សាច់ស្រស់ដើម្បីការពារបូរណភាពទឹកដីជូនប្រទេសជាតិយើង។ ​និងជួយសម្រួលជីវភាពសហគមន៍ ចែកជូនអំណោយដល់ប្រជាពលរដ្ឋ និងអាជ្ញាធរដែនដី ក្នុងទឹកដីប្រវត្តិសាស្ត្រ ដើម្បីចូលរួមចំណែកសម្រាលទុក្ខលំបាក ព្រមទាំងពង្រឹងស្មារតីសាមគ្គីភាពក្នុងសហគមន៍ឱ្យកាន់តែរឹងមាំបន្ថែមទៀត។ ​ព្រឹត្តិការណ៍នេះ មិនត្រឹមតែជាការចែករំលែកអំណោយសម្ភារប៉ុណ្ណោះទេ…

លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង តំណាងឧត្តមស៊ុនសុវណ្ណា រិទ្ធិ រួមនិងថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងនិងមន្ទីរប្រៃសណីយ៍និង ទូគមនាគមន៍ខេត្តបានអញ្ជើញចូលរួមពិធីប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ “គេហទំព័រមន្ទីរព័ត៌មានរាជធានី ខេត្ត “ នៅថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៦ លោក ឈឹម វុទ្ធា អភិបាលរងខេត្តកំពង់ឆ្នាំង រួមជាមួយថ្នាក់ដឹកនាំមន្ទីរព័ត៌មានខេត្ត និងមន្ទីរប្រៃសនីយ៍និងទូរគមនាគមន៍ខេត្ត បានចូលរួមពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ “គេហទំព័រមន្ទីរព័តមានរាជធានី-ខេត្ត”កម្មវិធីនេះប្រព្រឹត្តទៅក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និង ឯកឧត្តម នេត្រ…

ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញ ដឹកនាំកិច្ចប្រជុំតម្រង់ទិសការអនុវត្ត «មូលនិធិឃុំ-សង្កាត់» ដើម្បីពន្លឿនការអភិវឌ្ឍមូលដ្ឋាន និងកាត់បន្ថយភាពក្រីក្រ ជូនបងប្អូនប្រជាពលរដ្ឋ ​កំពង់ឆ្នាំង៖ នាព្រឹកថ្ងៃទី២១ខែកញ្ញាឆ្នាំ២០២៦ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង បានអញ្ជើញជាអធិបតីក្នុងកិច្ចប្រជុំពិភាក្សា និងតម្រង់ទិសស្តីពីការអនុវត្ត «មូលនិធិឃុំ-សង្កាត់» ដើម្បីពន្លឿន និងបង្កើនប្រសិទ្ធភាពនៃការអភិវឌ្ឍមូលដ្ឋានតាមឃុំសង្កាត់។ ​កិច្ចប្រជុំខាងលើ នេះមានការអញ្ជើញចូលរួមពីលោកនាយក នាយករងរដ្ឋបាលសាលាខេត្ត ប្រធានមន្ទីរ-អង្គភាពជំនាញពាក់ព័ន្ធ និងអភិបាលក្រុង-ស្រុកទាំង៨ ទូទាំងខេត្តកំពង់ឆ្នាំង ​នៅក្នុងអង្គប្រជុំ បានផ្តោតសំខាន់លើរបៀបវារៈសំខាន់ៗចំនួន ៣ រួមមាន៖ ​១.ការពិនិត្យវឌ្ឍនភាព៖ វាយតម្លៃលើលទ្ធផលការងារ…

ឯកឧត្ដម ឆាយ ឫទ្ធិសែន អញ្ជើញចុះពិនិត្យដោយផ្ទាល់នៅលក្ខណៈបច្ចេកទេសសាងសង់ផ្លូវ និងដោះស្រាយផលប៉ះពាល់ជូនចំពោះប្រជាពលរដ្ឋ ក្នុងអំឡុងពេលកំពុងដំណើរការសាងសង់ ខេត្តកណ្ដាល ៖ នារសៀលថ្ងៃអាទិត្យ ៩កើត ខែភទ្របទ ឆ្នាំមមី អដ្ឋ ស័ក ព.ស.២៥៧០ ត្រូវនឹងថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២៦ ឯកឧត្តម ឆាយ ឫទ្ធិសែន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍ជនបទ រួមជាមួយ ឯកឧត្តម ជាថ្នាក់ដឹកនាំ មន្ដ្រីបច្ចេកទេសនៃក្រសួងអភិវឌ្ឍន៍ជនបទ មន្ទីរអភិវឌ្ឍន៍ជនបទខេត្តកណ្ដាល និងលោកអភិបាលស្រុកពញាឮ ព្រមទាំងមេឃុំឈ្វាំង បានអញ្ជើញចុះពិនិត្យដោយផ្ទាល់នូវលក្ខណៈបច្ចេកទេស…

កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១៨ ខែកញ្ញាឆ្នាំ២០២៦នេះលោកជំទាវកែ ចន្ទមុន្នី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ឆ្នាំងជូនថវិកាលោកយាយចំនួន១០ ម៉ឺន រៀល លោក ឈាង ចន្ទីប្រធានមន្ទីរសង្គមកិច្ច ខេត្តកំពង់ឆ្នាំងរួមនិង ក្រុមអតីតនិស្សិត BBU ជំនាន់ទី៣ ឆ្នាំ២០០២ដល់ឆ្នាំ ២០០៦ និង ជំនាន់ទី៩ ឆ្នាំ ២០០៩ ដល់ឆ្នាំ ២០១២ បាននាំយកថវិកា ចំនួន៣២ ម៉ឺនរៀលនិងថវិកា៧០ដុល្លារ ជូនដល់លោកយាយរស់ អុនអាយុ១០០ ឆ្នាំរស់នៅភូមិត្រពាំងចឹកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង។និងបាននិមន្តព្រះសង្ឃសូត្រមន្តចម្រើនព្រះជន្មដល់លោកយាយផងដែរ។…

សម្តេចធិបតីអញ្ជើញសម្ពោធដាក់ឲ្យដំណើរការរោងចក្រផ្គុំដំឡើងរថយន្តម៉ាក GAC ស្ថិតនៅក្នុងខេត្តកំពង់ឆ្នាំង កំពង់ឆ្នាំង៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៦នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ ក្រុមហ៊ុន TH AUTOMOTIVE MANUFACTURING CO., LTD. ដែលមានរោងចក្រផ្គុំដំឡើងរថយន្ត ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិខ្នាយកកោះឃុំសែប ស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំង។ រោងចក្រនេះមានទំហំផ្ទៃដីសរុប ១១ ហិកតា ក្នុងនោះ ផ្ទៃរោងចក្រមាន ២,៧ហិកតា។ ក្រៅពីនេះ…

អាជ្ញាធរឃុំសែប បំផុសបងប្អូនប្រជាពលរដ្ឋឲ្យដាំដើមក្ងោកជាជួរ អម សងខាងផ្លូវដើម្បីលើកសោភ័ណភាពបរិស្ថានល្អតាមដងផ្លូវជាតិ លេខ៥ ក្នុងស្រុកកំពង់ត្រឡាច កំពង់ឆ្នាំង÷ សកម្មភាពដាំដើមឈើលម្អផ្លូវជាតិលេខ៥នេះ បានស្តែងឲ្យឃើញពីកិច្ចខិតខំប្រឹងប្រែងយ៉ាងសកម្មរបស់អាជ្ញាធរដែនដីភូមិឃុំស្រុក រួមជាមួយបងប្អូនប្រជាពលរដ្ឋ ក្នុងការកសាងហេដ្ឋារចនាសម្ព័ន្ធបៃតង។ ដើមក្ងោកជាច្រើនដើម ត្រូវបានដាំដុះជាជួរយ៉ាងមានរបៀបរៀបរយតាមបណ្តោយផ្លូវជាតិលេខ ៥ ដែលជានិមិត្តរូបនៃភាពស្រស់បំព្រង និងការត្រៀមទទួលស្វាគមន៍អ្នកដំណើរឆ្លងកាត់ខេត្តកំពង់ឆ្នាំង។ អនុវត្តតាមផែនការណែនាំដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធ អភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ក្រោមការដឹកនាំរបស់ លោក វន ស៊ីផា អភិបាលនៃគណៈអភិបាលស្រុក ដែលជាផែនការ គឺរដ្ឋបាលស្រុក ត្រូវរៀបចំថ្នាលបណ្តុះកូនឈើនៅសាលាស្រុក ឲ្យបានយ៉ាងតិចបំផុត…

ខណ្ឌរដ្ឋបាលជល់ផលកំពង់ឆ្នាំងសហការជាមួយខណ្ឌរដ្ឋបាលជលផលកំពង់ចាមនិងខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាលចុះប្រតិបត្តិការបង្ក្រាប បទល្មើសជលផលរបាំងស្បៃមុង ប្រវែង៦០០០ម៉ែត្រនិងចាក់លេងកូនត្រីចម្រុះចូលដែរនេសាទវិញចំនួន៦៥០គីឡូក្រាម កំពង់ឆ្នាំង នៅថ្ងៃសុក្រទី១១ខែកញ្ញា ឆ្នាំ២០២៦នេះលោកតាត សីហាក់ នាយខណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង សហការជាមួយ អធិការដ្ឋានរដ្ឋបាលជលផលមេគង្គនិងអធិការដ្ឋានជលផលខាងត្បូងបឹងទន្លេសាប ខណ្ឌរដ្ឋបាលជលផលកំពង់ចាមនិងខណ្ឌរដ្ឋបាលជលផលខេត្តកណ្ដាល គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកណ្ដាលនិងអាជ្ញាធរស្រុកបាធាយខេត្តកំពង់ចាម ដឹកនាំដោយឯកឧត្តមប៉ែន ផល្លីកា អនុរដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទដោយប្រើប្រាស់កម្លាំងចូលរួមសរុបចំនួន៤៥ នាក់និងមធ្យោបាយកាណូតចំនួន៩គ្រឿង បានចុះប្រតិបត្តិការត្រួតពិនិត្យនិងបង្ក្រាបបទល្មើសជលផលចាប់ពីចំណុចឃុំកោះចិន ស្រុកពញ្ញាឮ ខេត្តកណ្ដាល រហូតដល់ភូមិខ្លាគ្រហឹម.ឃុំបាធាយស្រុកបាធាយ ខេត្តកំពង់ចាមនិងភូមិស្ទឹងស្ងួតឃុំអំពិលទឹកស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ដល់ព្រំទល់ ខេត្តកណ្ដាលនិងខេត្តកំពង់ចាម ក្នុងនោះបានរុករើបំផ្លាញចោលនូវឧបករណ៍របាំងស្បៃមុងចំនួន១២២កន្លែងប្រវែង៦០០០ ម៉ែលបលូស្បៃមុងចំនួន១៣០មាត់បង្គោលចម្រឹងចំនួន២០០០ដើមនិងចាក់លេខកូនត្រីចំរុះចូលដែននេសាទវិញចំនួន៦៥០គីឡូក្រាមផងដែរ ។      ក្នុងការបង្ក្រាបបទល្មើសនេសាទខាងលើនេះអាជ្ញាធរមូលដ្ឋាននិងសមត្ថកិច្ចជំនាញសូមអំពាវនាវដល់បងប្អូនប្រជានេសាទនិងបងប្អូនប្រជាពលរដ្ឋដែលពាក់ព័ន្ធនិងប្រកបមុខរបរនេសាទខុសច្បាប់ទាំងអស់នេះសូមចូលរួមគោរពច្បាប់ស្ដីពីច្បាប់ជលផលនិងបញ្ឈប់ការប្រើប្រាស់ឧបករណ៍នេសាទខុសច្បាប់។និងសូមរាយការណ៍អំពីសកម្មភាពបទល្មើស…

ខេត្តកំពង់ឆ្នាំង រៀបចំវគ្គបណ្តុះបណ្តាលបច្ចេកទេសចិញ្ចឹម និងបង្កាត់ ពូជគោសិប្បនិម្មិត ជូនកសិករ នៅក្នុងស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង៖ ការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តកំពង់ឆ្នាំង សហការជាមួយក្រុមការងារគម្រោង (CLHVCIP) នៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានរៀបចំវគ្គបណ្តុះបណ្តាលស្តីពី «ការចិញ្ចឹមសត្វ បង្កាត់ពូជគោមិត្តភាពបរិស្ថាន និងបច្ចេកទេសបង្កាត់សិប្បនិម្មិត» ជូនដល់កសិករមកពីឃុំចំនួន៤ ក្នុងស្រុកសាមគ្គីមានជ័យ មាន(ឃុំត្បែងខ្ពស់, ពាម, ស្វាយ, និងឃុំស្វាយជុក)។

រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកសិក្ខាសាលាស្ដីពីការ”ត្រៀមខ្លួនទទួលហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាបវិស័យ{MSEs} តាបែបនឌីជីថល” កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងឧកញ៉ា តែ តាំងប៉ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបាន ហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល»។ គោលបំណងនៃសិក្ខាសាលា គឺដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យយល់ដឹងពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនា គារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីពង្រីកអាជីវកម្ម, ផ្តល់ចំណេះដឹងជាក់ស្តែងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងការយល់ដឹងពីបទប្បញ្ញត្តិច្បាប់នានា, ប្រមូលផ្តុំនូវរាល់បញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ…