ខេត្តកំពង់ឆ្នាំង ៖ ក្រោមការណែនាំរបស់ឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ០៨ ខែមេសា ឆ្នាំ ២០២៦ លោក កែវ ចន្ថា ប្រធានការិយាល័យដឹកជញ្ជូនផ្លូវទឹក និងកំពង់ផែ នៃមន្ទីរសាធារណការ និងដឹកជញ្ជូន ខេត្តកំពង់ឆ្នាំង និងសហការី រួមនិងមន្រ្តីជំនាញរដ្ឋបាលខេត្ត បានសហការជាមួយមន្រ្តីអង្គភាពច្រកចេញចូលតែមួយខេត្ត និងមានការចូលរួមពីកំលាំងនគរបាលចរាចរណ៍ផ្លូវទឹកខេត្ត បានចុះអប់រំផ្សព្វផ្សាយច្បាប់ស្តីពីការដឹកជញ្ជូនតាមផ្លូវទឹក ធ្វើការណែនាំដល់ម្ចាស់នាវា ម្ចាស់ដរចម្លង និងអ្នកបើកបរនាវាអោយគោរពច្បាប់ដឹកជញ្ជូនផ្លូវទឹក និងបទបញ្ញត្តិពាក់ព័ន្ធ ដើម្បីធានាបានសេចក្តីសុខ…
គម្រោងដាក់ឱ្យដេញថ្លៃជួសជុលនិង ស្ថាបនាផ្លូវចំនួន ៥ ខ្សែក្នុងឃុំសង្កាត់ ចំនួន ៥ក្នុងស្រុករលាប្អៀរនិងក្រុងកំពង់ឆ្នាំង
ខេត្តកំពង់ឆ្នាំង គម្រោងដាក់ឱ្យដេញថ្លៃជួសជុលផ្លូវការគ្រោះក្រហម និងស្ថាបនាផ្លូវបេតុង សរុបចំនួន ៥ខ្សែ ស្ថិតនៅក្នុងឃុំសង្កាត់ ចំនួន ៥ ត្រូវបានធ្វើការដាក់ឲ្យដេញថ្លៃ នៅសាលាឃុំចំនួន ២គឺឃុំបន្ទាយព្រាល ស្រុករលាប្អៀ និងសង្កាត់ ប្អេរ ក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ៩ខែមីនា ឆ្នាំ២០២៦ ។ តាមការបញ្ជាក់ ពីមន្ត្រីទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ថ្ងៃនេះ មានពិធីដាក់ឲ្យដីថ្លៃជួសជុល និងស្ថាបនា ផ្លូវចំនួន ៥ខ្សែ ក្នុងឃុំសង្កាត់ចំនួន ៥ ក្នុងនោះស្រុករលាប្អៀរមានដេញថ្លៃជួសជុលផ្លូវគ្រោះក្រហមចំនួន៣…
ខេត្តកំពង់ឆ្នាំង ៖ អាជ្ញាធរក្រុងកំពង់ឆ្នាំង បានរំដោះ ផ្លូវក្រោយផ្សារលើ ឱ្យផុតពីភាពកកស្ទះចរាចរណ៍ ហើយ នៅព្រឹកថ្ងៃទី ១១ខែមិនា ឆ្នាំ២០២៦ បន្ទាប់ពីដល់ថ្ងៃ កំណត់ផុតឳសានវាទ។ លោកទូច លីហួត អភិបាលរងក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថា ដោយទទួលបានការណែនាំពីឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិអភិបាលខេត្ត និងលោក ហ៊ីង ភ័ពមីនា អភិបាលក្រុង កំពង់ឆ្នាំងនៅព្រឹកនេះ លោកបានដឹកនាំ កម្លាំងចម្រុះសណ្ដាប់ធ្នាប់ក្រុងកំពង់ឆ្នាំង សហការជាមួយ កងកម្លាំងនគរបាលខេត្ត ចុះអនុវត្តវិធានការរដ្ឋបាលចំពោះអាជីវករដែលលក់ដូរលើផ្លូវសាធារណៈចំណុចផ្លូវបំបែកក្រោយផ្សារលើ ស្ថិតក្នុងភូមិត្រពាំងបី…
រដ្ឋបាលស្រុករលាប្អៀរបានរៀបចំពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនាឆ្នាំ ២០២៦ ខួបលើកទី ១១៥
កំពង់ឆ្នាំង ៖លោកសេង វិចិត្រ អភិបាលស្រុករលាប្អៀរ មានប្រសាសន៍ថា ស្ត្រីរ៉ាប់រងការងារលំបាកខ្លាំងណាស់ បើស្ត្រី ជាមន្ត្រីរាជការផងពេលត្រឡប់ ទៅផ្ទះវិញ ត្រូវទទួលបន្ទុកក្នុងគ្រួសារដែលមិនអាចខ្វះបាន ក្នុងនោះមានការងារផ្ទះបាយ មើលថែកូន និងបញ្ជូនកូនទៅសាលារៀនទៀត ។ មានប្រសាសន៍ដូចនេះនៅក្នុងពិធីអបអរសាទរទិវាអន្តរជាតិនារី ៨មីនា ឆ្នាំ២០២៦ ខួបទី១១៥ នៅសាលប្រជុំសាលាស្រុករលាប្អៀរ ការពាររសៀលថ្ងៃទី ១១ខែមិនា ឆ្នាំ២០២៦ ក្រោមប្រធានបទ “ សន្តិភាព និងសន្តិសុខ សម្រាប់ស្ត្រី និងគ្រួសារ” ។ពិធីនេះក៏មានការអញ្ជើញចូលរួមពីស្ត្រី ជាមន្ត្រីរាជការ…
គម្រោងដាក់ឱ្យដេញថ្លៃជួសជុលនិង ស្ថាបនាផ្លូវបេតុងនិងផ្លូវគ្រួសក្រហមចំនួន២ខ្សែនៅសង្កាត់កំពង់ឆ្នាំង និង សង្កាត់ផ្សារឆ្នាំង
កំពង់ឆ្នាំង គម្រោងដាក់ឱ្យដេញថ្លៃជួសជុលផ្លូវក្រាលគ្រួសក្រហមនិងស្ថាបនាផ្លូវបេតុង សរុបចំនួន២ខ្សែ នៅក្នុងសង្កាត់ចំនួន២ ត្រូវបានធ្វើការដាក់ឲ្យដេញថ្លៃ នៅសាលាសង្កាត់កំពង់ឆ្នាំង និងសង្កាត់ផ្សារឆ្នាំង ក្នុងក្រុងកំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ១៣ខែមីនា ឆ្នាំ២០២៦ ។ #តាមការបញ្ជាក់ ពីមន្ត្រីទីចាត់ការផែនការនិងវិនិយោគ សាលាខេត្តកំពង់ឆ្នាំងបានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានថា ថ្ងៃនេះ មានពិធីដាក់ឲ្យដីថ្លៃជួសជុល និងស្ថាបនា ផ្លូវចំនួន ២ខ្សែ ក្នុងសង្កាត់ចំនួន២ ក្នុងនោះសង្កាត់ផ្សារឆ្នាំង មានដេញថ្លៃជួសជុលផ្លូវគ្រួស ក្រហមចំនួន១ ខ្សែប្រវែង០.៣៦៨ ម៉ែត្រនិងទី២.ជួសជុលស្ថាបនាផ្លូវបេតុងក្នុងសង្កាត់កំពង់ឆ្នាំង ប្រវែង០.៣៥២ម៉ែត្រស្ថិតនៅក្នុងភូមិត្រពាំងចឹក្សា និងភូមិស្រែព្រីង ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង…
ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ អញ្ជើញពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង
នៅថ្ងៃសុក្រ ១០រោច ខែផល្គុន ឆ្នាំម្សាញ់ សប្ដស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២៦ ឯកឧត្តមបណ្ឌិត ហ៊ឺ វីរៈ សមាជិកគណៈកម្មាធិការកណ្ដាល និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច អមដំណើរដោយឯកឧត្តម អ៊ិត បូព៌ារដ្ឋាដេត អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់ត្រឡាច និងគណៈកម្មាធិការគណបក្សឃុំច្រេស បានអញ្ជើញចុះពិនិត្យវឌ្ឍនភាពនៃការសាងសង់សាលប្រជុំរបស់គណៈកម្មាធិការគណបក្សឃុំច្រេស ស្រុកកំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង។ ឯកឧត្តមបណ្ឌិត បានវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សចុះមូលដ្ឋានឃុំ និងគណៈកម្មាធិការគណបក្សឃុំច្រេស ដែលបានមូលមតិគ្នាសាងសង់សាលប្រជុំនេះឡើង ទោះបីបច្ចុប្បន្នមិនទាន់រួចរាល់ ១០០% ក៏ដោយ ប៉ុន្តែសាលប្រជុំដែលកំពុងដំណើរការសាងសង់នេះ…
អាជ្ញាធរខេត្តកំពង់ឆ្នាំង ជំរុញឲ្យមន្ត្រីជំនាញធ្វើការស្រាវជ្រាវ រកអ្នកពាក់ព័ន្ធ ករណីឈូឆាយដីព្រៃតំបន់៣ នៅស្រុកកំពង់លែង មកចាត់ការតាមផ្លូវច្បាប់
ខេត្តកំពង់ឆ្នាំង ៖នៅព្រឹកថ្ងៃទី 10 ខែកុម្ភៈឆ្នាំ 2026 នេះ លោក តាតសីហាក់ នាយខ័ណ្ឌរដ្ឋបាលជលផលកំពង់ឆ្នាំង បានបញ្ជាក់អោយដឹងថា ករណីត្រាក់ទ័រដែលចាប់បាន ២គ្រឿង និងជនសង្ស័យ២នាក់ ត្រូវតែអនុវត្តតាមច្បាប់ មិនអាចលើកលែងអោយបាន នោ:ឡើយ។ លោកនាយខណ្ឌរដ្ឋបាលផលកំពង់ឆ្នាំងបានបង្ហាញពីឆន្ទៈយ៉ាងម៉ឹងម៉ាត់ថា មក ដល់ពេលនេះគឺជំនាញយើងនៅតែបន្តនីតិវិធីបន្ថែមទៀត ជាពិសេសនៅពេលនេះសមត្ថកិច្ចយើងបាននាំខ្លួនជន សង្ស័យទាំង២នាក់ មកខណ្ឌរដ្ឋបាលជលផល ហើយ និងវត្ថុតាងត្រាក់ទ័រចំនួន ២ គ្រឿង បានយកមករក្សា ទុកនៅអធិការដ្ឋាននគរបាលស្រុកកំពង់លែង។ ដោយសារតែក្នុងករណីនេះ យើងរកឃើញថានៅមានអ្នកពាក់ព័ន្ធមួយចំនួនទៀត…
កិច្ចប្រជុំបូកសរុបរបស់ក្រុមការងាររាជ រដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំងឆ្នាំ 2025 លើកទិសដៅអនុវត្តបន្តឆ្នាំ 2026
ខេត្តកំពង់ឆ្នាំង ឯកឧត្តមបណ្ឌិតសភា ចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ទទួលបន្ទុក បេសកកម្មពិសេស និងជាប្រធានក្រុម ការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្តកំពង់ឆ្នាំង បានជំរុញដល់អាជ្ញាធរខេត្តមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ ត្រូវលុបបំបាត់ បទល្មើសបច្ចេកវិទ្យា ស្គេមអនឡាញ មិនឱ្យមានកើតមានឡើងនៅក្នុងមូលដ្ឋានរបស់ខ្លួន ដើម្បីសន្តិសុខ និងសុវត្ថិភាព របស់ ប្រជាពលរដ្ឋ។ មានប្រសាសបែបនេះនៅក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ 2025 និងលើកទិសដៅអនុវត្តបន្តឆ្នាំ 2026 របស់ក្រុមការងាររាជរដ្ឋាភិបាលចុះមូល ដ្ឋានខេត្តកំពង់ឆ្នាំង។ ពិធីនេះក៏មានការអញ្ជើញចូលរួមពីឯកឧត្តមលោកជំទាវជាក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានខេត្ត និងមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធជាច្រើនរូបទៀត។ ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន…
ក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ បានជូនតារាសម្តែងអន្តរជាតិ និងក្រុមការងារផលិតកម្ម សាស្ត្រា ហ្វៀម ទស្សនាតំបន់ប្រវត្តិសាស្ត្របន្ទាយលលង្វែកនៅស្រុកកកំពង់ត្រឡាចនិងទស្សនាសារមន្ទីរជាតិកម្ពុជា
កំពង់ឆ្នាំង នាថ្ងៃអង្គារ ៨រោច ខែមាឃ ឆ្នាំម្សាញ់ សប្តស័ក ព.ស.២៥៦៩ ត្រូវនឹងថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៦ ឯកឧត្តម ហ៊ឺ វីរៈ ប្រធាននាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងបប្រវត្តិសាស្ត្រ នៃសហភាពសហព័ន្ធយុវជនកកម្ពុជាបានអញ្ជេីញដឹកនាំក្រុមការងារនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា និងប្រវត្តិសាស្ត្រ ជូនដំណើរតារាសម្តែងអន្តរជាតិជនជាតិអាមេរិក និងគណៈគ្រប់គ្រងផលិតកម្មសាស្ត្រា ហ្វៀម ទស្សនាតំបន់ប្រវត្តិសាស្ត្របន្ទាយលង្វែក ដែលធ្វើបទបង្ហាញដោយដោយ លោក ឡេង វិទូ ប្រធានការិយាល័យកិច្ចការប្រវត្តិសាស្ត្រ នៃនាយកដ្ឋានជំរុញចលនាវប្បធម៌ សាសនា…
ភូមិចំនួន១១ ក្នុងឃុំជ័យធំ និងឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ត្រូវបានបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យជូនប្រជាពលរដ្ឋ
ខេត្តកណ្តាល៖ ឯកឧត្តម តាំង ម៉េងលាន អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ក្នុងពិធីបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ ចំនួន១១ភូមិ ស្មើនឹង ១៥ ៧២៣ក្បាលដី រួមមាន៖ភូមិជ័យធំ ភូមិជ័យតូច ភូមិព្រែកថ្មី ភូមិជ្រៃលាស់ ភូមិតាគាត់លិច ភូមិភាគាត់កើត ឃុំជ័យធំ ភូមិជន្លឹង ភូមិតាំងឫស្សី ភូមិទ្រា និងភូមិរកាទី១ភូមិរកាទី២ ឃុំរកាជន្លឹង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ថា៖ ការបិទផ្សាយសាធារណៈនូវឯកសារនៃការវិនិច្ឆ័យនេះគឺមានសារៈសំខាន់ដើម្បីទុកពេលឱ្យប្រជាពលរដ្ឋម្ចាស់ដីមកពិនិត្យផ្ទៀងផ្ទាត់មើលពីភាពត្រឹមត្រូវពិតប្រាកដលើដីរបស់ខ្លួន មុននឹងចេញប័ណ្ណកម្មសិទ្ធិជូន នាព្រឹកថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២៥…
