វេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៦ នៅស្រុកសាមគ្គីមានជ័យ


កំពង់ឆ្នាំង៖ នៅព្រឹកថ្ងៃអង្គារ ៨រោច ខែអស្សុជ ឆ្នាំមមី អដ្ឋស័ក ពុទ្ធសករាជ ២៥៧០ ត្រូវនឹងថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅសាលប្រជុំសាលាស្រុកសាមគ្គីមានជ័យ មានរៀបចំវេទិកាផ្សព្វផ្សាយ និង​ពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំង អាណត្តិទី៤ ឆ្នាំ២០២៦ ក្រោមអធិបតីភាព ឯកឧត្ដម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត និងលោក ឈឹម វុទ្ធា​ អភិបាលរង​ខេត្ត ដោយ​មាន​អញ្ជើញ​ចូលរួម​ពីឯកឧត្តម​ លោកជំទាវ​សមាជិក​ក្រុម​ប្រឹក្សាខេត្ត នាយករងរដ្ឋបាល នាយកទីចាត់ការ ប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ក្រុម​ប្រឹក្សា​ស្រុក គណៈអភិបាល​ស្រុក ការិយាល័យជុំវិញស្រុក ក្រុម​ប្រឹក្សា​ស្រុក មេឃុំ ភូមិ តំណាងប្រជាពលរដ្ឋមកពីឃុំក្នុងស្រុកសាមគ្គីមានជ័យ វិស័យឯកជន អង្គការមិនមែនរដ្ឋាភិបាល និង​អ្ន​កពាក់ព័ន្ធ។

ប្រធានបទក្នុងវេទិកាពិគ្រោះយោបល់រួមមាន៖
១.ការងារសន្តិសុខ សណ្ដាប់ធ្នាប់សង្គម(អំពីការអនុវត្តគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព និងសុវត្ថិភាពចរាចរណ៍)។
២.កិច្ចការអភិវឌ្ឍន៍មូលដ្ឋាន(ការអនុវត្តគម្រោងមូលនិធិឃុំ សង្កាត់ និងថវិកាក្រុង ស្រុក)។
៣.ការផ្ដល់សេវារដ្ឋបាល របស់រដ្ឋបាលថ្នាក់ក្រោមជាតិ(អំពីការអនុវត្តអនុក្រឹត្យ និងប្រកាសអន្តរក្រសួង ស្ដីពីការផ្ដល់សេវា នៅរដ្ឋបាលថ្នាក់ក្រោមជាតិ)។
៤.ការគ្រប់គ្រងសោភ័ណភាព អនាម័យបរិស្ថាន និងធនធានធម្មជាតិ(ទីផ្សារស្អាត និងសាលារៀនស្អាត…) ៕

Leave a Reply

Your email address will not be published. Required fields are marked *