ពោធិ៍សាត់នាព្រឹកថ្ងៃទី ២២ខែវិច្ឆិកាឆ្នាំ២០២៦ នេះលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍ តំណាងដ៏ខ្ពង់ខ្ពស់ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានីហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជា អញ្ជើញសំណេះសំណាលសួរសុខទុក្ខនិងចែកអំណោយមនុស្សធម៌ជូនប្រជាពលរដ្ឋងាយរងគ្រោះបំផុតចំនួន១០២០គ្រួសារ ដែលមកពី៧ស្រុក/ក្រុងក្នុងខេត្តពោធិ៍សាត់ និងបានសួរសុខទុក្ខអ្នកជំងឺដែលសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ចំនួន៣៥០នាក់។

កាកបាទក្រហមកម្ពុជា ដែលជាជំនួយការឱ្យអាជ្ញាធរសាធារណៈក្នុងវិស័យមនុស្សធម៌ ទោះបីជាស្ថិតក្នុងកាលៈទេសៈណាក៏ដោយក៏កាកបាទក្រហមកម្ពុជា នៅតែគិតគូរយកចិត្តទុកដាក់ដល់ប្រជាពលរដ្ឋគ្រប់ពេលវេលា ហើយស្បៀង-សម្ភារដែលនាំមកចែកជូនជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ គឺទទួលបានពីសប្បុរសជនគ្រប់មជ្ឈដ្ឋាន ដែលមានសទ្ធាជ្រះថ្លាឧបត្ថម្ភជាស្បៀង សម្ភារ និងថវិកាជូនដល់កាកបាទក្រហមកម្ពុជា ទើបកាកបាទក្រហមកម្ពុជានាំយកអំណោយទាំងអស់នេះ
មកជួយសម្រាលការលំបាកដល់បងប្អូនប្រជាពលរដ្ឋនាពេលនេះ៕

Leave a Reply

Your email address will not be published. Required fields are marked *