បងប្អូនប្រជាពលរដ្ឋ ជួបការលំបាកនិងគ្រួសាររងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៣គ្រួសារ នៅស្រុកកំពង់លែងទទូលបានអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា
កំពង់ឆ្នាំង:កាលពីថ្ងៃទី១៤ខែវិច្ឆិកាឆ្នាំ២០២៦លោកជំទាវមែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា រួមដំណើរដោយ លោកជំទាវ កែ ច័ន្ទមុនីអនុប្រធានកិត្តិយសសាខា លោកជំទាវ ផាត សុផាន្នី ស៊ុនសុវណ្ណារិទ្ធិ អនុប្រធានកិត្តិយសសាខា ឯកឧត្ដមវេជ្ជបណ្ឌិត ប្រាក់ វ៉ុន លេខាធិការគណៈកម្មាធិការសាខា បានអញ្ជើញចុះសួរសុខទុក្ខ និងនាំយកអំណោយមនុស្សធម៌កាកបាទក្រហមកម្ពុជា ចែកជូនគ្រូសាររងគ្រោះដោយខ្យល់កន្ត្រាក់រលំដល់ដី ចំនួន១១គ្រួសារ និងគ្រួសារទីទ័លក្រចួបការលំបាក ចំនួន ២២គ្រួសារ (សរុប ៣៣គ្រួសារ) នៅភូមិតាឡាត់ ឃុំស្វាយរំពារ ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ។ជាមួយគ្នានោះ លោកជំទាវអគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ក៏បានអញ្ជើញចុះសួរសុខទុក្ខគ្រួសាររងគ្រោះដោយអគ្គិភ័យ (ចំនួន ១គ្រួសារ ផ្ទះ
ខូចខាតទាំងស្រុង) នៅភូមិត្រពាំងចិកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ។
ឆ្លៀតក្នុងឱកាសនោះដែរ លោកជំទាវ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានមានប្រសាសន៍ស្វាគមន៍ និងពាំនាំប្រសាសន៍ផ្ដាំផ្ញើសួរសុខទុក្ខ ពីសំណាក់ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អនុប្រធានអចិន្ត្រៃយ៍កាកបាទក្រហមកម្ពុជា និងជាពិសេស សម្ដេចកិត្តិ
ព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់គិតគូពីប្រជាពលរដ្ឋគ្រប់កាលៈទេសៈ ដោយមិនទុកនរណាម្នាក់ចោលឡើយ មិនតែប៉ុណ្ណោះ សម្ដេចក៏បានចូលរួមសោកស្ដាយចំពោះឧបទ្ទវហេតុគ្រោះថ្នាក់ខ្យល់កន្ត្រាក់និងអគ្គិភ័យ នាពេលកន្លងមកនេះនិងសូមអំពាវនាវឱ្យប្រជាពលរដ្ឋមេត្តាគិតគូរពីសុខភាពដោយអនុវត្ត ហូបស្អាត ផឹកស្អាត និងរស់នៅស្អាត ។

អំណយមនុស្សធម៌ដែលកាកបាទក្រហមកម្ពុជា ចែកជូនមាន ៖
១/គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ (ស្រាល) ៨គ្រួសារ ទទួលបានអង្ករ២៥គ.ក្រ,មី១កេះ,ត្រីខ១០កំប៉ុង ឃីតមួយកញ្ចប់
(មុង១,ភួយ១,ក្រមា១,សារុង១), ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២ដប, សាប៊ូដុសខ្លួន+សាប៊ូកក់សក់ ២ដប, តង់តូច ៣សន្លឹក, និងថវិកាមួយចំនួន។

២/ គ្រួសារដែលរងគ្រោះដោយខ្យល់កន្ត្រាក់ (រលំដល់ដី) គ្រួសារ ទទួលបាន អង្ករ ២៥គ.ក្រ, មី ១កេះ,ត្រី ខ ១០កំប៉ុង, ឃីត១កញ្ចប់(មុង១,ភួយ១,ក្រមា១,សារុង១),ទឹកត្រី ១យួរ,ទឹកស៊ីអ៊ីវ ១យួរ, ប្រេងឆា ២ដប, សាប៊ូដុសខ្លួន+សាប៊ូកក់សក់ ២ដប, តង់ធំ ៣សន្លឹក, និងថវិកាមួយចំនួន ក្នុងនោះ ចូលរួមបុណ្យសព (រងគ្រោះក្នុងហេតុការណ៍ខ្យល់កន្ត្រាក់ ១នាក់) ថវិកាមួយចំនួន។
៣/ គ្រួសារដែលរងគ្រោះដោយអគ្គិភ័យ (ចំនួន ១គ្រួសារ ផ្ទះខូចខាតទាំងស្រុង) នៅភូមិត្រពាំងចិកសា សង្កាត់កំពង់ឆ្នាំង ក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ៖អង្ករ៥០គ.ក្រ,មី២កេះ,ត្រីខ២យួរ, ឃីត២កញ្ចប់
(មុង២,ភួយ២,ក្រមា២,សារុង២), ទឹកស៊ីអ៊ីវ ២យួរ, ប្រេងឆា ៤ដប, សាប៊ូដុសខ្លួន+សាប៊ូកក់សក់ ៤ដប, តង់តូច ៣សន្លឹក,និងថវិកាមួយចំនួន៕




