ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ និងគ្រួសារដែលមានជីវភាពលំបាកជាង១០០គ្រួសារ នៅឃុំផ្លូវទូកទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង

ខេត្តកំពង់ឆ្នាំង ៖ ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ចំនួន៣៥គ្រួសារ និងគ្រួសារដែលមានជីវភាពលំបាកចំនួន៧២គ្រួសារ រស់នៅក្នុងឃុំផ្លូវទូក ស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង បានទទួលអំណោយពីកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ។

ពិធីចែកអំណោយនេះនៅព្រឹកថ្ងៃទី២៧ ខែមេសា ឆ្នាំ២០២៦ ក្រោមធិបតីភាព ឯកឩត្តមបណ្ឌិត សភា ចារ្យ អ៊ុក រ៉ាប៊ុន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេសរាជរដ្ឋាភិបាល អមដំណើរឯកឩត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្ត និងជាប្រធានសាខាកាកបាទក្រហមខេត្តកំពង់ឆ្នាំង លោកជំទាវ
កែ ចន្ទមុនី អ្នកតំណាងរាស្ត្រឯកឩត្តម ស៊ីវ រុន ប្រធានក្រុមប្រឹក្សា និងមន្ត្រីរាជការ មន្ទីរពាក់ព័ន្ធជាច្រើនរូប ។

ឯកឩត្តមបណ្ឌិតសភាចារ្យ អ៊ុក រ៉ាប៊ុន មានប្រសាសន៍ ពាំនាំនូវបណ្ដាំ ផ្តាំផ្ញើ សាកសួរសុខទុក្ខ ពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលតែងតែគិតគូរសុខទុក្ខ ដល់ប្រជាពលរដ្ឋ  ជួបទុក្ខលំបាកគឺមាន កាកបាទក្រហមកម្ពុជា និងរាជរដ្ឋាភិបាលនៅរួមសុខ រួមទុក្ខជាប់ជានិច្ចជាមួយបងប្អូនប្រជាពលរដ្ឋទោះស្ថិតក្នុងកាលៈទេសៈណាក៏ដោយ ។

ឯកឧត្តមបបណ្ឌិតសភាចារ្យបាន សម្តែងការកោតសរសើរចំពោះអាជ្ញាធរពាក់ព័ន្ធនៅក្នុងខេត្តកំពង់ឆ្នាំង ដែលតែងតែយកចិត្តទុកដាក់បំពេញការងារបានយ៉ាងល្អ និងដោះស្រាយបញ្ហាការលំបាករបស់ប្រជាពលរដ្ឋទាំងអស់ ពិសេសនៅក្នុងជីវភាពរស់នៅតែម្ដង។  រាជរដ្ឋាភិបាលក៏បានយកចិត្តទុកដាក់ ដោះស្រាយនូវអភិបាលកិច្ច បញ្ហាព្រំដែនស្របតាមគោលនយោបាលការទូត និងធ្វើការដោះស្រាយបញ្ហាលំបាកដល់បងប្អូនជនភៀសសឹក ។
សម្រាប់ ឆ្នាំនេះមានខ្យល់កន្ត្រាក់ពេលមានភ្លៀងកក់ខែ ដើមឆ្នាំហេតុនេះ សូម បងប្អូន ប្រុងប្រយ័ត្នឱ្យបានខ្ពស់ ចៀសវាងគ្រោះថ្នាក់ដែលកើតឡើង
ជារយៈថាហេតុ នៅពេលណាដែលមើលឃើញថាមេឃមិនស្រួល គួររកទីកន្លែង មានសុវត្ថិភាព ។ អាជ្ញាធរមូលដ្ឋានត្រូវជួយចេញ  អន្តរាគមន៍ឲ្យទាន់ពេលវេលានៅពេលណាដែលបងប្អូនប្រជាពលរដ្ឋ ជួបនឹងគ្រោះថ្នាក់ ឬរងគ្រោះដោយឧបតិហេតុណាមួយ ។ សូមយកចិត្តទុកដាក់អនុវត្តគោល
ការណ៍ភូមិឃុំសុវត្ថិភាព ក្នុងមូលដ្ឋានដោយ គ្មានគ្រឿងញៀន គ្មានល្បែងស៊ីសង គ្មានចោរកម្ម និងចូលរួមគោរពច្បាប់ចរាចរណ៍ទាំងអស់គ្នា។

គួរបញ្ជាក់ថា ប្រជាពលរដ្ឋរងគ្រោះដោយខ្យលកន្ត្រាក់ចំនួន៣៥គ្រួសារ និងគ្រួសារដែលមានជីវភាពលំបាកចំនួន៧២គ្រួសារ  ទទួលបានគ្រឿងឩប ភោគបរិភោគ សម្ភារៈប្រើប្រាស់ និងថវិកាមួយចំនួន ពីសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ឆ្នាំង ៕

Leave a Reply

Your email address will not be published. Required fields are marked *