ខេត្តកំពង់ឆ្នាំង ឯកឧត្តម កែវ វ៉ាន់ដេត មេបញ្ជាការមូលដ្ឋានទ័ពអាកាសកំពង់ឆ្នាំង និងជាអនុប្រធានទី ២ក្រុមការងារថ្លាក់កណ្ដាល ចុះមូលដ្ឋានឃុំ ជ្រៃបាក់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម នាយឧត្តមសេនីយ៍ បណ្ឌិត សឹង សំណាងអគ្គមេបញ្ជាការរងកងយុទ្ធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពអាកាស អមដំណើរដោយលោក ឧត្តមសេនីយ៍ត្រី អេន មករា នាយកសាលាពលទាហាន ភូមិភាគពិសេស និងលោក សោម វឺន ប្រធានក្រុមប្រឹក្សាស្រុករលាប្អៀរ រួមនិងអាជ្ញាធរមូលដ្ឋាន នៅព្រឹកថ្ងៃទី ២៥ ខែមេសាឆ្នាំ២០២៥ បាននាំយកអំណោយ ជាស្បៀងអាហារ ថវិកា សម្ភារៈ និងប្រគល់ផ្ទះមួយខ្នង ជូនគ្រួសារភាសិកមួយគ្រួសារ ដែលចូលមករស់នៅក្នុងភូមិបាញ់ឆ្គោល ឃុំជ្រៃបាក់ ស្រុករលាប្អៀរ ។
លោក តាំង ប៊ុនទត មេឃុំជ្រៃបាក់ស្រុករលាប្អៀរ មានប្រសាសន៍ស្វាគមន៍ក្នុងឱកាសនោះថា ដោយសារបញ្ហាព្រំដែនថៃឈ្លានពានមកលើកម្ពុជា អំឡុងឆ្នាំ ២០២៥ ឃុំជ្រៃបាក់ បាទទទួលជនភាសឹក មកស្នាក់នៅ ចំនួន ៥៣នាក់ ។ដោយឡែក ១គ្រួសារ ដែលមានប្ដីឈ្មោះ ង៉ែត ភក្តី ប្រពន្ធឈ្មោះ ឃុត យ័ន្ត មានកូន៥ នាក់ និងកំពុងពពោះម្នាក់ បានសម្រេចចិត្តមិនវិលត្រឡប់ទៅវិញ ហើយសុខចិត្ត រស់នៅក្នុងភូមិបាញ់ឆ្គោល ព្រោះតែពុំមានផ្ទះនិងដីជាកម្មសិទ្ធិនៅតំបន់ព្រំដែន។
ក្រោយមក លោក សំ សំណាង មេភូមិបាញ់ឆ្គោល បានសម្រេច ប្រគល់ដីរួមភូមិ ឲ្យរស់នៅបណ្ដោះសន្ន និងបានអំពាវនាវដល់សប្បុរសជនជិតឆ្ងាយគៀងគរថវិកាមកសាងសង់ផ្ទះជូនជនភាសិតខាងលើ ដោយទទួលបានការជួយឧបត្ថម្ភជាបន្តបន្ទាប់ក្នុងនោះរួមមាន ឯកឧត្តមបណ្ឌិតសភាចារ្យ អ៊ុក រាប៊ុន ទេសរដ្ឋមន្ត្រី ឧបត្ថម្ភថវិកា 50 ម៉ឺនរៀល ឯកឧត្តមនាយឧត្តមសេនីយ៍បណ្ឌិតសឹង សំណាងឧបត្ថម្ភថវិកាចំនួន 2 លានរៀល.ឯកឧត្តម អ៊ុក ពញា ថវិកា30ម៉ឺនរៀល ឯកឧត្តម គឹម វាសនា 20 ម៉ឺនរៀល ឯកឧត្តម លាង សេង ថវិកា 20 ម៉ឺនរៀល ឯកឧត្តម យី កុយ ថវិកា 20 ម៉ឺនរៀល លោក សេងវិចិត្រ អភិបាលស្រុករលាប្អៀរ ថវិកា 20 ម៉ឺនរៀល លោក តាំង ប៊ុនទត រួមជាមួយក្រុមប្រឹក្សាឃុំថវិកា 65 ម៉ឺនរៀល អង្គ
ការទស្សនៈពិភពលោកជួយ ស័ង្កសីសរុបជាទឹកប្រាក់20ម៉ឺនរៀល សរុបថវិកា ៤លាន ២៥ ម៉ឺនរៀល ។ ដោយឡែកថ្ងៃនេះឯកឧត្តម កែវ វ៉ាន់ដេត ឧបត្ថម្ភថវិកា 50 ម៉ឺនរៀល និងបន្ថែមថ្លៃបុកអណ្ដូង 100 ដុល្លារ មី៥កេះ អង្ករ200 គីឡូ ទឹកសុទ្ធ២០ យួរ ទឹកត្រី២យួរ ទឹកស៊ីអ៊ីវ២យួរនិងសារុង ២.លោកឧត្តមសេនីយ៍ត្រី អេន មករា ឧបត្ថម្ភផ្ទាំងសូឡាចំនួន២ និងថវិកា50 ម៉ឺនរៀល សម្រាប់ថ្លៃអណ្ដូងទឹក គ្រូសូត្រស្ដាំ វត្តមង្គលបញ្ញាហៅវត្តបាញ់ឆ្គោល ឧបត្ថម្ភសម្ភារៈប្រើប្រាស់១ឈុត ធំ ។
លោក សោម វឺន ប្រធានក្រុមប្រឹក្សា ស្រុករលាប្អៀរ ជំនួសមុខឲ្យជនភា
សឹក ការថ្លៃងអំណងគុណ យ៉ាងជ្រាលជ្រៅ ដល់ឯកឧត្តមលោកជំទាវ និងសប្បុរសជនទាំងអស់ ដែលបានយកចិត្តទុកដាក់ក្នុងការជួយឧបត្ថម្ភ
ដល់ជនភាសឹកខាងលើ ដឹងសូមជូនពរដល់ឯកឧត្តមលោកជំទាវសប្បុរសជនទាំងអស់សូមជួបប្រទះពុទ្ធពរ ៤ប្រការអាយុ វណ្ណៈសុខៈនិងពលៈកុំបីឃ្លាងឃ្លៀតឡើយ៕

