រដ្ឋបាលខេត្តកំពង់ឆ្នាំងបើកសិក្ខាសាលាស្ដីពីការ”ត្រៀមខ្លួនទទួលហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាបវិស័យ{MSEs} តាបែបនឌីជីថល”

កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី១១ខែកញ្ញាឆ្នាំ២០២៦ ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងនិងឧកញ៉ា តែ តាំងប៉ប្រធានក្រុមប្រឹក្សាភិបាល នៃសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC) បានចូលរួមជាអធិបតីក្នុងសិក្ខាសាលាស្តីពី «ការត្រៀមខ្លួនទទួលបាន
ហិរញ្ញប្បទានដើម្បីអភិវឌ្ឍន៍អាជីវកម្មសម្រាប់វិស័យ MSMEs តាមបែបឌីជីថល»។






គោលបំណងនៃសិក្ខាសាលា គឺដើម្បីពង្រឹងសមត្ថភាពសហគ្រាសធុនតូច និងមធ្យម (MSMEs) ឱ្យយល់ដឹងពីនីតិវិធីនៃការទទួលបានប្រាក់កម្ចី និងហិរញ្ញប្បទានពីធនា
គារដៃគូ ព្រមទាំងការប្រើប្រាស់ប្រព័ន្ធឌីជីថលដើម្បីពង្រីកអាជីវកម្ម, ផ្តល់ចំណេះដឹងជាក់ស្តែងក្នុងការត្រៀមខ្លួនសម្រាប់ទីផ្សារក្នុងស្រុក និងការនាំចេញ ព្រមទាំងការយល់ដឹងពីបទប្បញ្ញត្តិច្បាប់នានា, ប្រមូលផ្តុំនូវរាល់បញ្ហាប្រឈមជាក់ស្តែងរបស់អាជីវកម្ម ដើម្បីស្វែងរកដំណោះស្រាយ និងការគាំទ្រពីស្ថាប័នរដ្ឋ និងឯកជន។










សហគ្រាសធុនតូច និងមធ្យម ត្រូវការជាចាំបាច់នូវចំណេះដឹងថ្មីៗនិងធនធានហិរញ្ញវត្ថុដើម្បីជំរុញ
ការលូតលាស់អាជីវកម្ម និងបន្តដើរតួនាទីសំខាន់ក្នុងការបង្កើតការងារ បង្កើនប្រាក់ចំណូល កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងជំរុញការអភិវឌ្ឍសេដ្ឋកិច្ចជាតិ៕
