មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបវឌ្ឍនភាពលទ្ធផលប្រចាំខែ១០ ឆ្នាំ២០២៦និងលើកទិសដៅអនុវត្តបន្តក្រោមអធិបតីភាពឯកឧត្តមពេញ យ៉ាតអនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុក ខេត្តកំពង់ឆ្នាំង

កំពង់ឆ្នាំង ៖ មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង ប្រជុំបូកសរុបវឌ្ឍនភាពលទ្ធផលប្រចាំខែ១០ ឆ្នាំ២០២៦ និងលើកទិសដៅអនុវត្តបន្ត ក្រោមអធិបតីភាពឯកឧត្តម ពេញ យ៉ាត អនុរដ្ឋលេខាធិការក្រសួងព័ត៌មាន ទទួលបន្ទុកខេត្តកំពង់ឆ្នាំង ដោយមានការចូលរួមពី ថ្នាក់ដឹកនាំមន្ទីរថ្នាក់ដឹកនាំការិតាល័យ មន្រ្តីរាជការសរុប៣៥រូប នាព្រឹកថ្ងៃទី២៨ ខែតុលាឆ្នាំ
២០២៦ នៅសាលប្រជុំមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំង៕


បន្ទាប់របាយការណ៍សង្ខេបរបស់លោកឈាង វណ្ណៈប្រធាន មន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងបានបញ្ជាក់ពី លទ្ធផលការងារសំខាន់ៗដែលសម្រេចបាន រួមមានការផលិត និងផ្សព្វផ្សាយព័ត៌មាន ការផ្សព្វផ្សាយសកម្មភាព និង សមិទ្ធផលក្នុងខេត្ត តាមរយៈប្រព័ន្ធផ្សព្វផ្សាយរបស់ខ្លួនជាពិសេសបានទំនាក់ទំនងល្អជាមួយ អង្គភាពជុំវិញខេត្ត អ្នកសារព័ត៌មានដើម្បីធានាបានគុណភាពព័ត៌មាន និងផ្សព្វផ្សាយដោយភាពជឿជាក់ជូនសាធារណជនស្របតាមវិជ្ជាជីវៈ។




មានប្រសាសន៍ក្នុងឱកាសនោះ ឯកឧត្តម ពេញ យ៉ាត បានថ្លែងនូវការកោតសរសើរ និង វាយតម្លៃខ្ពស់ ចំពោះការប្រឹងប្រែងរបស់មន្រ្តីនៃមន្ទីរព័ត៌មានខេត្តកំពង់ឆ្នាំងដែលបានសហការ សាមគ្គី អនុវត្ត តាមតួនាទីនិងភារកិច្ចជាពិសេសធ្វើជាសេនាធិការរដ្ឋបាលខេត្ត ដោយប្រកាន់ខ្ជាប់នូវស្មារតីសកម្ម បុរេសកម្ម ពង្រឹងការតាមដានព័ត៌មាន និងឆ្លើយតបចំពោះព័ត៌មានក្លែងក្លាយបានទាន់ពេលវេលា ព្រមទាំងបង្កើនកិច្ចសហការជាមួយមន្ទីរ អង្គភាព អាជ្ញាធរមូលដ្ឋាន និងទំនាក់ទំនងល្អជាមួយអ្នកសារព័ត៌មាន ដើម្បីធានាបានគុណភាពនិងភាពជឿជាក់ជូនសាធារណជន។




ឯកឧត្តមពេញ យ៉ាតបានផ្តាំផ្ញើដល់ថ្នាក់ដឹកនាំមន្ទីរថ្នាក់ដឹកនាំការិកាល័យ មន្រ្តីរាជការទាំងអស់ បន្តសហការ សាមគ្គីអនុវត្តអោយបានតាមតួនាទីនិងភារកិច្ច ធ្វើជាសេនាធិការល្អអោយរដ្ឋបាលខេត្ត ផ្សព្វផ្សាយពីសមិទ្ធ
ផលសម្រេចបានរបស់រាជរដ្ឋាភិបាល និងផ្សព្វផ្សាយសមិទ្ធផល រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត ក្រុង ស្រុក ឃុំសង្កាត់ ធានាការផ្តល់ព័ត៌
មានពិត ត្រឹមត្រូវ និង ទាន់ពេលវេលាជូនប្រជាពលរដ្ឋ។ ជាពិសេសត្រូវដោះស្រាយបញ្ហាប្រឈមដែលនៅសេសសល់ដើម្បីសម្រេចបានសមិទ្ធកម្មមួយប្រកបដោយគុណភាព និងប្រសិទ្ធភាព៕




