ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំងបានអញ្ជើញជាអធិបតីក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើសបេក្ខជនក្រុមប្រឹក្សាឃុំច្រណូកត្រៀមរៀបចំបញ្ជីបេក្ខជនផ្លូវការរ នៅក្នុងស្រុកកំពង់លែង

កំពង់ឆ្នាំង នៅព្រឹកថ្ងៃទី ២៩ខែតុលាឆ្នាំ២០២៦ឯកឧត្តមស៊ុន សុវណ្ណារិទ្ធ ប្រធានគណៈកម្មាធិការគណបក្សខេត្ត និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកកំពង់លែងបានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបោះឆ្នោតស្ទាបស្ទង់ជ្រើសរើស បេក្ខជនក្រុមប្រឹក្សាឃុំច្រណូក ដែលមានបេក្ខជនចំនួន ២២រូបជាង៨០០នាក់។ ដោយមានការចូលរួមពីសំណាក់អស់លោកលោកស្រី ដែលជាក្រុមការងារថ្នាក់ខេត្តថ្នាក់ស្រុកឃុំប្រធានក្រុមបក្ស អនុប្រធាន និងសមាជិកត្រៀមរៀបចំបញ្ជីបេក្ខជនជាផ្លូវការរបស់។

ការបោះឆ្នោតស្ទាបស្ទង់ជ្រើសរើស បេក្ខជនក្រុមប្រឹក្សាឃុំច្រណូក គណ
បក្សប្រជាជនកម្ពុជាឃុំច្រណូក ដាក់ជូន គ.ជ.ប ស្របតាមច្បាប់បោះ
ឆ្នោត សម្រាប់ចូលរួមប្រកួតប្រជែង ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាប្រឹក្សាឃុំអាណត្តិទី៦ ដែលនឹងប្រព្រឹត្តទៅ នាថ្ងៃអាទិត្យទី២៦ខែមិថុនា ឆ្នាំ២០២៧ ខាងមុខនេះ ។

Leave a Reply

Your email address will not be published. Required fields are marked *