ខេត្តកំពង់ឆ្នាំងបង្កើតប្រវត្តិសាស្ត្រថ្មី ! ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥
បញ្ចប់ដោយជោគជ័យ ជាមួយក្ដីសង្ឃឹមក្នុងការធ្វើជាម្ចាស់ផ្ទះ ប្រកួតវិញ្ញាសាទោចក្រយាន ក្រោមប្រធានបទ កីឡាដើម្បីសន្តិភាពមិត្តភាពសាមគ្គីភាពនិងសុខភាព

កំពង់ឆ្នាំង÷ នាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៦ ខេត្តកំពង់ឆ្នាំង បង្កើតប្រវត្តិសាស្រ្តថ្មី ! ពិធីរត់ភ្លើងគប់កីឡាជាតិលើកទី៥ និងកីឡាជាតិជនពិការ លើកទី៣ ឆ្នាំ២០២៦ក្រោមប្រធានបទ ” កីឡាដើម្បីឯកភាពជាតិ ” ពិធីនេះដោយមានវត្តមានជាអធិបតីភាព ឯកឧត្តម
កែ ប៊ុនខៀង រដ្ឋលេខាធិការក្រសួងអប់រំយុវជន និងកីឡា ឯកឧត្តម សុីវ រុន ប្រធានក្រុមប្រឹក្សាខេត្ត ឯកឧត្តម ស៊ុន សុវណ្ណារិទ្ធិ អភិបាល នៃគណៈអភិបាលខេត្តកំពង់ឆ្នាំង និងមានការអញ្ជើញចូលរួមពីសំណាក់ឯកឧត្តម ឡុង ឈុនឡៃ អ្នកតំណាងរាស្រ្តមណ្ឌលកំពង់ឆ្នាំង ឯកឧត្តម លោក ជំទាវ សមាជិកក្រុមប្រឹក្សាខេត្ត លោក លោកស្រីអភិបាលរង ខេត្ត អភិបាលក្រុង ស្រុកទាំង៨ មន្រ្តីរាជការស្ថាប័នជុំវិញខេត្ត កងកម្លាំងទាំងបី លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងក្រុម កីឡាក
កីឡាការីនី បងប្អូនប្រជាពលរដ្ឋ យ៉ាងច្រើនកុះករ ចូលរួមផងដែរ។

ដំណើរការនៃពិធីរត់ភ្លើងគប់ មានចម្ងាយផ្លូវប្រវែង៨គីឡូម៉ែត ដោយចាប់ពីសួនរង្វង់មូល សួនច្បារ​និមិត្តសញ្ញា​ឆ្នាំង ក្នុងស្រុករលាប្អៀរ បានដង្ហែភ្លើង​គប់រត់​ឆ្ពោះមក​វិមាន​ឯករាជ្យ ក្នុង ក្រុងកំពង់ឆ្នាំង។

ក្នុងពិធីនេះ ឯកឧត្តម ស៊ុន សុ​វ​ណ្ណា​រិ​ទ្ធិ​ អភិបាល ខេត្ត​កំពង់ឆ្នាំង​ បាន​អាន​សុ​ន្ទ​រក​ថា ស្វាគមន៍​ មាន​ខ្លឹមសារ​ថា ព្រឹត្តិការណ៍​រត់​ភ្លើង​គប់​កីឡា​ជាតិ​លើក​ទី​៥ និង​កីឡា​ជាតិ​ជន​ពិការ​លើក​ទី​៣ នា​ពេល​នេះ ​គឺ
ជា​សាក្សី​បង្ហាញ​យ៉ាង​ច្បាស់​អំពី​ការ​រីក​ចម្រើន​យ៉ាង​រហ័ស​នៃ​វិស័យ​កីឡា​នៅ​កម្ពុជា ក្រោម​ដំបូល​នៃ​សន្តិភាព ស្ថិរភាព និង​អភិវឌ្ឍន៍​លើ​គ្រប់​វិស័យ។ ​«​ព្រះ​អគ្គីជ័យ​» ឬ «​ភ្លើង​គប់​កីឡា​» នេះ​បាន​ក្លាយជា​និមិត្ត សញ្ញា​ដ៏​ឧត្តុង្គឧត្តម​របស់​គណៈកម្មការ​អូ​ឡាំ​ពិ​ក​អន្តរជាតិ​ដែល​តំណាង​ឲ្យ​កា​រត​ភ្ជាប់​ រវាង​កីឡា​សម័យ​បុរាណ​ និង​កីឡា​សម័យ​ទំនើប​ ។

ចំណែក​ភ្លើង​គុប​ដែល​កំពុង​តែ​ឆេះ​នៅ​ពេល​នេះ មិន​ត្រឹមតែ​ជាស​មាស​ភាគ​
នៃ​ពិធីការ​កីឡា​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺជា(​និមិត្តរូប​នៃ​ពន្លឺ សន្តិភាព មិត្តភាព សាមគ្គីភាព កម្លាំងចិត្ត និង​ក្តី​សង្ឃឹម​)​ ។​ 

ឯកឧត្តមបានបន្តទៀតថា សូម​ក្មួយ​ៗ​ជា​កីឡាករ ​កីឡាការិនី​ទាំងអស់ ​សូម​ប្រកួត​ដោយ​ស្មារតី​កីឡា ដើម្បី​សន្តិភាព ដើម្បី​មិត្តភាព និង​សុខភាព ដោយ​គោរព​តាម​បទបញ្ជា​ការ​ប្រកួត ។


នាក្នុងឱកាសដល់ឧត្តុង្គឧត្តមក្នុងអង្គពិធី ឯកឧត្តម កែ ប៊ុ​ន​ខៀង រដ្ឋលេខាធិការ​ក្រសួង​អប់រំ​យុវជន ​និង​កីឡា​ បាន​មាន​ប្រសាសន៍​ថា កីឡា​ គឺជា​ភាសា​សកល​តែ​មួយ ដែល​មិន​ប្រកាន់ពូជសាសន៍ ពណ៌​សម្បុរ ជំនឿ​សាសនា ឬ​និន្នាការ​នយោបាយ​ឡើយ កីឡា​បាន​ត​ភ្ជាប់​បេះដូង​ប្រជាជន​កម្ពុជា​គ្រប់​រូប ឱ្យ​រួមរស់​ស្រឡាញ់​សាមគ្គី និង​មោទនភាព​ជាតិ​រួម​គ្នា ។ ឯកឧត្តមរដ្ឋលេខាធិការបានបន្ថែមទៀតថា យុវជន​ម្នាក់​ត្រូវ​លេង​កីឡា ឱ្យ​បបានមួយ​ប្រភេទ​ប្រចាំជីវិត គឺជា​ការ​កសាង​ធនធានមនុស្ស​ឲ្យ​មាន​កម្លាំង​មាំមួន ប្រាជ្ញា​ឈ្លាសវៃ មាន​វិន័យ​ខ្ពស់ ដើម្បី​ក្លាយជា​ទំពាំង​ស្នង​ឬ​ស្សី​ដ៏​រឹង​មាំ​ និងកីឡា​គ្មាន​គ្រឿងញៀន​ ឬ​ផ្សែង​បារី ដើម្បី​សុខ​ភាពរឹងមាំ​ ជា​ចុង​ក្រោយ ​ឯកឧត្តម​បាន​ផ្ដាំផ្ញើ​ដល់​អាជ្ញាធរ​ដែល​ទទួល​រៀបចំ​ការ​ប្រកួត​កីឡា​សូម​យកចិត្តទុកដាក់​រៀបចំ ទីលាន​ប្រកួត និង​ការ​ប្រកួត​ឱ្យ​បាន​ត្រឹមត្រូវ ដើម្បី​ទទួល​បាន​ជោគជ័យ​ បន្ថែមពីនេះឯកឧត្តម ក៏បានជូនពរដល់ក្រុមកីឡាករ កីឡាការិនី និងឯកឧត្តម លោកជំទាវ អស់
លោក លោកស្រី បងប្អូនប្រជា ពលរដ្ឋ កូនក្មួយសិស្សានុសិស្ស ដែលបានអញ្ជើញចូលរួមនៅ ក្នុងពិធីនេះ សូមឲ្យមានសេចក្ដីសុខសេចក្ដី ចម្រើនគ្រប់ប្រការនិងទទួលជោគជ័យ គ្រប់ៗក្រុមគ្រួសារ។


សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍ប្រកួតកីឡាជាតិលើកទី៥ ខេត្តកំពង់ឆ្នាំង នឹងត្រូវរៀបចំការប្រកួតកីឡាទោចក្រយាន ដែលធ្វើឡើងនៅភ្នំត្រោក ឃុំស្រែថ្មី ស្រុករលាប្អៀរខេត្តកំពង់ឆ្នាំងការប្រកួតធ្វើឡើងពីថ្ងៃទី៥ ដល់ទី៨​ ខែវិច្ឆិកា ឆ្នាំ២០២៦៕

Leave a Reply

Your email address will not be published. Required fields are marked *