សង្កាត់ខ្សាម​ ក្រុងកំពង់ឆ្នាំង​ មានសោភ័ណ្ឌភាព បរិស្ថានល្អ ពោរពេញដោយសមិទ្ធផលថ្មីៗជាច្រើន ការបំរើសេវា ននិងដោះស្រាយសំណូម
ពរជូនប្រជាពលរដ្ឋនិង​ ធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ

កំពង់ឆ្នាំង ៖ សង្កាត់ខ្សាម​ កក្រុងកំពង់ឆ្នាំងមានសោភ័ណ្ឌភាព បរិស្ថានល្អ ពោរពេញដោយសមិទ្ធផលថ្មីៗជាច្រើន ការបំរើសេវានិង ដោះស្រាយសំណូមពរជូនប្រជាពលរដ្ឋ​ ននិងធានាបានសុវត្ថិភាពជូនប្រជាពលរដ្ឋបានល្អ​ អនុវត្តបានតាមយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១របស់រាជរដ្ឋា
ភិបាល ក្រោមការដឹកនាំប្រកបដោយគិតិបណ្ឌិតរបស់សម្តេចមហាបវរធិបតី ហ៊ុនម៉ាណែតជានាយករដ្ឋមន្រ្តីនិតិកាលទី៧នៃរដ្ឋសភា និងក្រោមការដឹកនាំរបស់ឯកឧត្តមស៊ុន សុវណ្ណារិទ្ធិអភិបាលនៃគណៈអភិបាលខេត្តកំពង់ឆ្នាំង ជាពិសេសការដឹកនាំផ្ទាល់របស់លោក​ ហ៊ីង​ភ័ព្វ​មីនា​ អភិបាលក្រុងកំពង់ឆ្នាំង ។

លោក ឈួរ ថន​ ចៅសង្កាត់ខ្សាមបានបញ្ជាក់អោយដឹងថាៈ សមិទ្ធផលដែលសង្កាត់សម្រេចបាន ការកសាងផ្លូវកៅស៊ូ ផ្លូវបេតុង និង ផ្លូវគ្រួសក្រហម ខ្វាត់ខ្វែងក្នុងមូលដ្ឋាន ប្រជាពលរដ្ឋមានអគ្គីសនី​ និង.ទឹកស្អាតប្រើប្រាស់ប្រើប្រាស់ ការអភិវឌ្ឍធនធានមនុស្ស មានសាលារៀនមានវិទ្យាល័យអនុវិទ្យា ល័យ បឋម មមត្តេយ្យការអភិវឌ្ឍវិស័យពុទ្ធសាសនា យុវជន យុវនារីមានការងារធ្វើ ការធានាសន្តិសុខ សុវត្ថិភាពល្អ ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានល្អ ជាពិសេសការដោះស្រាយសំណូមពរ និង បំរើសេវាជូនប្រជាពលរដ្ឋបានទាន់ពេលវាលា។

លោក ឈួរ ថន​ ចៅសង្កាត់ខ្សាម​ បានបញ្ជាក់បន្តថាៈចក្ខុវិស័យរបស់សង្កាត់ខ្សាម គឺបន្តអភិវឌ្ឍន៍សមិទ្ធផលថ្មីៗក្នុងមូលដ្ឋាន បំរើសេវា ដោះស្រាយសំណូមពរអាទិភាព និងសំណូមពរចាំបាច់ដែលជាតម្រូវការ ជូនប្រជាពលរដ្ឋបានទាន់ពេលវេលាជាពិសេសធានាសន្តិសុខនិង សណ្តាប់
ធ្នាប់ជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានអោយបានល្អប្រសើរ៕

Leave a Reply

Your email address will not be published. Required fields are marked *